Kou Sopheap ធម៌អប់រំចិត្ត @kousopheap 05.04.2026 13:18 Скопировать Пожаловаться 💡កំណាព្យព្រះអង្គផ្ដែផ្ដាំចំពោះយុវជនអ្នកនៅវត្ត ហៃពួកយុវជនអ្នកកម្សត់ បើកុំបានវត្តជ្រកអាស្រ័យ សមអ្នកនឹងឥតមានតម្លៃ យប់ថ្ងៃហួសទៅឥតប្រយោជន៍។ គួរអ្នកកុំភ្លេចវត្តលំនៅ ទោះអ្នកចេញទៅឆ្ងាយស្រឡោច គួរដឹងគុណវត្តកុំបង្ហោច ប្រយោជន៍និងផលផ្តល់ពុំខាន។ បើមានគេសួរពីការរៀន ចំណេះរបៀនទាំងប៉ុន្មាន អ្នកកុំនិយាយបង្វែងដាន ត្រូវប្រាប់ថាបានចេះពីវត្ត។ កុំពោលបង្អួតពួកស្រីៗ ត្រូវស្តីតាមត្រង់កុំបំភ្លាត់ បំប្លែងបំផ្លើសបំភ្លេចវត្ត ក្រែងទោសទាញទាត់ឱ្យវិនាស។ បាយវត្តជាភោជន៍មានព្រលឹង គួរនឹករំពឹងកុំទីសទាស នាម៉ឺនមន្ត្រីមកពីរាស្ត្រ គឺរាស្ត្រឡើងទៅជាមន្ត្រី។ បាយផ្ទះបាយវត្តដូចជាគ្នា ចម្អែតអាត្មាមានជីវី ឆ្អែតហើយរៀនសូត្រចេះខ្ទេចខ្ទី មុនីកើតមានដោយសារវត្ត។ សាធុ ! សូមឱ្យអ្នកបានសុខ និរទុក្ខនិរភ័យសិរីភ័ទ្រ ជាជនសប្បុរសរបស់រដ្ឋ មានបែបមានបទប្រសើរហោង។ សម្តេចព្រះមហាសុមេធាធិបតី (ជួន ណាត ជោតញ្ញាណោ) ថ្ងៃទី១៦ ឧសភា ១៩៦៣ 🙏 229 ❤ 52 🥰 3 36 9.2K
Обсуждение 0
Обсуждение не доступно в веб-версии. Чтобы написать комментарий, перейдите в приложение Telegram.
Обсудить в Telegram